នាព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ និងបទល្មើសពន្ធដារនិងបទល្មើសសម្អាត់ប្រាក់” ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចូលរួមសិក្ខាសាលានេះ ព្រមទាំងសមាជិក និងមន្ត្រីសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះវត្តមានចូលរួមជាច្រើនពីមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមកពីតំណាងក្រុមហ៊ុន សមាគម ដែលសុទ្ធសឹងជាអ្នកកំពុងធ្វើអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ ជាតិនិងអន្តរជាតិនៅកម្ពុជាជាច្រើន សរុបប្រមាន ៣៥០នាក់ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ(ពីចម្ងាយ) មាននាក់ចូលរួមប្រមានជាង ១០០០នាក់។
គោលបំណងសិក្ខាសាលានេះ ដើម្បីពង្រីកការគោរពប្រតិបត្តិបទបញ្ញត្តិស្តីពីពន្ធដារ និងជំរុញឱ្យអ្នកជាប់ពន្ធប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២១ ព្រមទាំងពង្រឹងការកាន់បញ្ជីការគណនេយ្យឱ្យបានត្រឹមត្រូវ បង្កើនអនុលោមភាពសារពើពន្ធ ពន្យល់ និងបកស្រាយនូវចម្ងល់នានាពាក់ព័ន្ធនឹងកាតព្វកិច្ចសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ។
សិក្ខាសាលាផ្សព្វផ្សាយនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ ថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———————�ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.







ចូលជាសមាជិក
