រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៩២ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង១០ប្រទេស។
កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សារួមមានដូចជា៖
១) ការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៩១
២) ការពិភាក្សាលើបញ្ហាដែលនៅសេសសល់ពីកិច្ចប្រជុំលើកទី៩១
៣) ការអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំលើកទី៩២
៤) ការអនុម័តលើខ្លឹមសារនៃ កិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន
៥) វឌ្ឍនភាពក្រុមការងារឌីជីថល និងក្រុមការងារសេដ្ឋកិច្ចបៃតង
៦) ការលើកកម្ពស់ កម្មវិធីគំនិតផ្តួចផ្តើមកម្មសិទ្ធិបញ្ញាអាស៊ាន
៧) ខ្ទង់ថវិកាឆ្នាំ២០២២ និងរបាយការណ៍គណៈកម្មាធិការហិរញ្ញវត្ថុ និង
៨) បញ្ហាផ្សេងៗ។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ អ្នកឧកញ៉ាប្រធាន បានថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំទាំងអស់ដែលបានចូលរួមពិភាក្សាយ៉ាងផុសផុស និងអញ្ជើញសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានចូលរួមកិច្ចប្រជុំនានានៅកម្ពុជា នាពេលខាងមុខ។ កិច្ចប្រជុំលើកទី៩២ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព។













ចូលជាសមាជិក
