ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ ដ “ផ្នែកអប់រំ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីថ្ងៃត្រង់ នាសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ ដ “ផ្នែកអប់រំ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធអនឡាញហ្ស៊ូម ZOOM ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា បណ្ឌិត ហេង វ៉ាន់ដា សហប្រធានក្រុមការងារ ដ “ផ្នែកអប់រំ” ផ្នែកឯកជន។ កិច្ចប្រជុនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា អនុសហប្រធានក្រុមការងារ “ដ” ផ្នែកឯកជន និងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងគ្រឹះស្ថានសិក្សាឯកជន តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសមាជិក សមាជិការនៃក្រុមការងារជាច្រើនទៀតផង។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យអប់រំនៅកម្ពុជា ជាពិសេសកំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ អូមីក្រុង និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពររបស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងអប់រំ យុវជន និងកីឡានាពេលខាងមុខ។

កិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: