ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលប៉ះពាល់ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន

នារសៀលថ្ងៃចន្ទ ១២ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្ម តំណាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ពិភាក្សាអំពីប្រធានបទ “ទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា” ក្នុងសិក្ខាសាលាស្តីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលប៉ះពាល់ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន” ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហៃយ៉ាតរីជិនស៊ីភ្នំពេញ និង តាមប្រព័ន្ធអនឡាញ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីបញ្ហាប្រឈម យន្តការនៃការប្តេជ្ញាចិត្ត និងទិដ្ឋភាពបច្ចេកទេសក្រោមកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដោយអមជាមួយការពិភាក្សាពីមន្ត្រីជំនាញជាតិ អ្នកស្រាវជ្រាវអន្តរជាតិ និងតំណាងវិស័យឯកជន។

 

 

ចែករំលែក: