ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សា ស្តីពីការបង្កើតគោលនយោបាយភស្តុភារ នៅកម្ពុជា ក្នុងកំឡុងពេលកំពុងរងផលប៉ះពាល់នៃការរីករាលដាលជម្ងឺកូវីដ-១៩ និងគម្រោងស្តារឡើងវិញសេដ្ឋកិច្ច និងទាន់ពេលនៃផ្នែកភស្តុភារកម្ពុជា

នាព្រឹក ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ មានរៀបចំកិច្ចប្រជុំពិភាក្សា លើ ការបង្កើតគោលនយោបាយភស្តុភារ នៅកម្ពុជា ក្នុងកំឡុងពេលកំពុងរងផលប៉ះពាល់នៃការរីករាលដាលជម្ងឺកូវីដ-១៩ និងគម្រោងស្តារឡើងវិញសេដ្ឋកិច្ច និងទាន់ពេលនៃផ្នែកភស្តុភារកម្ពុជា រៀបចំដោយ ធនាគារពិភពលោក (The World Bank) ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសមាជិក និងមន្ត្រីសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សានេះ ក្នុងកិច្ចប្រជុំនោះផងដែក៏មានវត្តមាន លោក Paul Aprhorp ដែលជាអ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ច នៃធនាគារពិភពលោក និងជាប្រធានអង្គប្រជុំពិភាក្សានេះផងដែ។ ក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមានសំខាន់ៗពីតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា តំណាងសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តំណាងសម្ព័ន្ធឧស្សាហកម្មយានយន្តនៅកម្ពុជា និងក្រុមការងារធនាគារពិភពលោកប្រចាំនៅកម្ពុជាផងដែរ។

គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះគឺសង្កត់ធ្ងន់លើការប្រជុំរបស់វិស័យឯកជនគឺដើម្បីទទួលបានធាតុចូល និងមតិកែលម្អពីប្រតិបត្តិករ ដែលធ្វើការពីមួយថ្ងៃទៅមួយថ្ងៃក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ការនាំចេញ និងនាំចូល និងផ្តល់ការវាយតម្លៃលើខ្សែសង្វាក់ផ្គត់ផ្គង់ ភស្តុភារកម្ម និងការរំខានដែលជាឧបសគ្គការធ្វើពាណិជ្ជកម្មដល់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដើម្បីយកទៅពិនិត្យពិភាក្សា និងស្នើសុំពិភាក្សាជាមួយដ្ឋាភិបាលកម្ពុជា (ក្រុមអ្នកជំនាញវិភាគរបស់ធនាគារពិភពលោក) ក្នុងការស្រាយបំភ្លឺ និងស្រាយបញ្ជាក់រកដំណោះស្រាយរួម និងធ្វើឲ្យប្រតិតបត្តិករ ក៏ដូចគ្នានឹងធុរជនកំពុងធ្វើធុរកិច្ចក្នុងវិស័យនេះ អាចអនុវត្តតាមការរៀបចំច្បាប់នានាផងដែរ។

សិក្ខាសាលាផ្សព្វផ្សាយនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ ថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: