ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ បានដឹកនាំសមាជិកសមាជិកាសភាពាណិជ្ជកម្ម​ ចុះសំណេះសំណាល​ សួរសុខទុក្ខបងប្អូនអាជីវក

បាត់ដំបង ថ្ងៃទី​ 18- 03-2022

ឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ បានដឹកនាំសមាជិកសមាជិកាសភាពាណិជ្ជកម្ម​ ចុះសំណេះសំណាល​ សួរសុខទុក្ខបងប្អូនអាជីវករ​ ដែលប្រកបអាជីវកម្ម​បោះដុំ បន្លែ​ ផ្លែឈេី​ ​ សំលៀកបំពាក់​ ស្បែកជេីង​ និង កាបូ​ប​ នៅផ្សារបន្លែភួពុយ​ និង​ ផ្សារដែលរៀបចំថ្មី​ ។

1- អាជីវករ​ និង​ អ្នកដាំដុះ​ផ្ទាល់​ កំពុងមានទីតាំងលក់ដូរ​តាមទំហំតូចធំរបស់គាត់នីមួយៗ​ បន្លែពេលនេះភាគច្រេីនទទួលបានតម្លៃសមរម្យ​ កំណេីនអ្នកទិញ​ក៏ច្រេីន​ ក្រោយពីវិបត្តិជំងឺ​ covid-19 មួយរយះ​ តែ

ប្រភេទខ្លះអាចនឹងជួបបញ្ហាទីផ្សារតម្លៃធ្លាក់ចុះ​ដែលជាក្តីកង្វល់របស់គាត់ផ្ទាល់ព្រោះរដូវប្រមូលផលទាំងអស់គ្នាកំពុងចាប់ផ្តេីម​បុកគ្នា ។

អាជីវករទាំងអស់ត្រេកអរ​ជាខ្លាំង ដែលឧកញ៉ា​ ភួពុយ​ តំណាងរាស្ត្រខេត្តបាត់ដំបង​ ​ នៅបន្តមិនយកថ្លៃតូប​ តាំងពីបេីកដំណេីរការ​ រហូតបច្ចុប្បន្ន​ ប្រហែលជិត​10 ឆ្នាំ​ ។

2- អាជីវករស្បែកជេីង​ កាបូប​ និងសំលៀកបំពាក់​

ឧកញ៉ា​ ភួ​ វាសនា​ បានកំពុងចុះរៀបចំ​ទីតាំង​ និងរកយុទ្ធសាស្ត្រជំរុញការលក់អោយដាច់ជាងមុន​ ដោយសារផ្សារនេះជាផ្សាររៀបចំថ្មី​ អាជីវករថ្មីមកពីគ្រប់ទិសទី​ និងមកពីទីតាំងដែលអាជ្ញាធរខេត្តបាត់ដំបងកំពុងរៀបចំសណ្តាប់ធ្នាប់​ ។

ពេលនេះ​ អាជីវករថ្មីជាង​ 300 តូប​ បានចូលលក់ធម្មតា​ និង យេីងបានសម្របសម្រួលផ្តល់តូបបានគ្រប់ៗគ្នា​ និងទទួលសំណេីររបស់បងប្អូនអាជីវករផងដែរ​

ជាពិសេស​ ផ្តល់ជូនការលក់មិនគិតថ្លៃតូបផងដែរ​ ។

អត្ថបទ និងរូបភាព៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

 

ចែករំលែក: