ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និង លោកស្រី មួន គីរី អភិបាលរងស្រុកភ្នំព្រឹក ព្រមទាំងសមាជិក សមាជិកា បានអញ្ជេីញសំណេះ សំណាលជាមួយប្រជាកសិករចិញ្ចឹមឃ្មុំនៅស្រុកភ្នំព្រឹកនៅសហគមកសិកម្មពន្លឺថ្មីពេជ្រចិន្តា។ ឧកញ៉ាក៏បានរៀបរាប់ពីតួនាទីរបស់សភាពាណិជ្ជកម្មខេត្តមានដូចជា
1-ជាតំណាងវិស័យឯកជនក្នុងការប្រមូលពីបញ្ហាយកជូនរដ្ឋបាលខេត្តដេីម្បីជួយដោះស្រាយ
2-ជម្រុញផលិតផលដែលមានក្នុងស្រុកអោយមានទីផ្សារ
3-ផ្សារភ្ជាប់អ្នកផលិត និងអ្នកវិនិយោគ
4-សម្របសម្រួលដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ
ជូនដល់ប្រធានសហគមន៏ និងប្រជាកសិករដែលចិញ្ចឹមឃ្មុំអោយបានដឹងច្បាស់ផងដែរ។លោក ហ៊ុន វត្ថា ប្រធានសហគមកសិកម្មពន្លឺថ្មីពេជ្រចិន្តាតំណាងអ្នកចិញ្ចឹមឃ្មុំបានស្នេីសុំអោយលោកជួយផ្សព្វផ្សាយនិងស្វែងរកទីផ្សារច្បាស់លាស់មួយជូនប្រជាកសិករដែលចិញ្ចឹមឃ្មុំនេះ។ឧកញ៉ាបានមានប្រសាសន៍តបថាត្រូវរៀបចំចងក្រងទៅជាសមាគមចិញ្ចឹមឃ្មុំដេីម្បីដឹងច្បាស់ពីទិន្នផលទឹកឃ្មុំ,គុណភាព,តម្លៃ ទេីបឈានដល់ការស្វែងរកទីផ្សារមួយច្បាស់លាស់បាន។
គោលបំណងក្នុងការជួបសំណេះសំណាលនេះគឺ
-ប្រមូលបញ្ហាប្រឈមដែលកំពុងជួបប្រទះដេីម្បីយកមកដោះស្រាយ
-ជំរុញអោយមានការចងក្រងជាសហគមន៏មួយច្បាស់លាស់
ក្នុងកិច្ចពិភាក្សា ក៏បានសម្រេចគាំទ្រអោយចាប់ផ្តេីមរៀបចំជាសមាគមឆាប់ៗខាងមុខនេះ ពីអ្នកចញ្ចឹមឃ្មុំគ្រប់គ្នាផងដែរ ។
បន្ទាប់ពីពិធីសំណេះសំណាល និងចុះមេីលការចិញ្ចឹមឃ្មុំផ្ទាល់ដល់ទីតាំងហេីយឧកញ៉ាប្រធានបានបន្តទៅទស្សនៈកិច្ច ក្រុមហ៊ុន ពេជ្រ ចិន្តា ហ្រ្វូតប្រូដាកសិនដែលក្រុមហ៊ុន នេះផលិតដូចជាដំណាប់មៀនប៉ៃលិន,ដំណាប់ស្វាយ, ទឹកមៀន-ល-។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង










ចូលជាសមាជិក
