ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ ញ “ផ្នែកធនធានរ៉ែ និងថាមពល” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីថ្ងៃត្រង់នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ ញ “ផ្នែកធនធានរ៉ែ និងថាមពល” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ZOOM “Hybrid” ក្រោមអធិបតីភាព ឧកញ៉ា អ៊ុន យុទ្ធី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ ញ “ផ្នែកធនធានរ៉ែ និងថាមពល” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន អនុសហប្រធានក្រុមការងារ ញ ផ្នែកឯកជន, សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមថ្មក្រានីតកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទកម្ពុជា, និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីចាប់ផ្តើមកិច្ចប្រជុំដំបូងនៃឆ្នាំ២០២២២ និងរាយការណ៍ជូនដល់អង្គប្រជុំទាំងមូលឲ្យបានជ្រាបអំពីសម្មិទ្ធិផលសម្រេចបាននាពេលកន្លងទៅ វឌ្ឍនភាពក្រុមការងារ និងជាពិសេសដើម្បីពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនដែលនៅសេសសល់ ដែលមិនទាន់ដោះស្រាយពាក់ព័ន្ធនឹងវិស័យ ធនធានរ៉ែ និងថាមពល ជាពិសេសកំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងីកូវីដ-១៩ បំលែងថ្មីប្រភេទ អូមីក្រុង និងដើម្បីប្រមូលបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជនទាំំងអស់ ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងរ៉ែ និងថាមពលនាពេលខាងមុខ។

កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤:៣០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: