ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្ដី«ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់»

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាមានកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្ដី«ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់»ក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា លោក ប្រធាន អនុប្រធាន សមាជិក សមាជិកា និងបុគ្គលិកសភាពាណិជ្ជខេត្តចំនួន៣៦រូបដែលអញ្ជើញមកពី១៧សភាពាណិជ្ជកម្មខេត្ត ។ កិច្ចប្រជុំនេះពិភាក្សាលើនិតិវិធី និងការទទួលខុសត្រូវក្នុងការរៀនចំកម្មវិធីអោយទទួលបានជោគជ័យក្នុងគោលបំណងផ្សព្វផ្សាយច្បាប់បញ្ញត្តិថ្មីៗជូនដល់សមាជិក សមាជិកា ពាណិជ្ជករ អាជីវករ បានយល់ដឹងកាន់តែទូលំទូលាយដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្សេងៗក្នុងអាជីវកម្ម ។ កិច្ចប្រជុំបានឯកភាពក្នុងការរៀបចំសិក្ខាសាលនេះ និងបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ។

 

ចែករំលែក: