ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “សេចក្តីព្រាងគោលនយោបាយជាតិ”

ព្រឹក ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម (zoom) ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “សេចក្តីព្រាងគោលនយោបាយជាតិ” ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិក ឧត្តមប្រឹក្សសេដ្ឋកិច្ចជាតិ និងវត្តមានក្រុមការងារ CAVAC សំខាន់ៗជាច្រើនរូបផងដែរ ជាពិសេស មានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដូចជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងមានការចូលរួមពី ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងពីក្រុមហ៊ុនឯកជន សមាគមន៍ និងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណង ដើម្បីទទួលសំយោគធាតុចូល និងមតិយោបល់អនុសាសន៍ លើសេចក្តីព្រាងគោលនយោបាយជាតិ នេះ ពីភាគីពាក់ព័ន្ធនានារួមមាន តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលក្នុងនោះពិភាក្សាលើ ទស្សនវិស័យ បេសកម្ម គោលបំណង គោលដៅ និងចំណុចសំខាន់ៗ ក្នុងសេចក្តីព្រាងគោលនយោបាយគុណភាពជាតិ និងស្នើសុំការឯកភាពជាគោលការណ៍ពីភាគីទាំងអស់ដែលបានចូលរួម ដើម្បីដាក់ស្នើសុំឲ្យរាជរដ្ឋាភិបាលអនុម័ត និងប្រកាសជាផ្លូវការប្រើប្រាស់នាពេលខាងមុខឆាប់ៗនេះ។

ពិធីនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:១៥នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

 

ចែករំលែក: