ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ ជ “ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក មានរៀបចំកិច្ចប្រជុំក្រុមការងារ ជ “ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈប្រព័ន្ធអនឡាញ ZOOM ក្រោមអធិបតីភាព ឧកញ៉ា បណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ “ជ” ផ្នែកឯកជន ក្នុងកិច្ចប្រជុំនេះដែ ក៏មានវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងចូលរួមផងដែរពីសំណាក់សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, តំណាងសហព័ន្ធនយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា, តំណាងក្រុមហ៊ុនឯកជន និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីចាប់ផ្តើមកិច្ចប្រជុំដំបូងនៃឆ្នាំ២០២២២ និងរាយការណ៍ជូនដល់អង្គប្រជុំទាំងមូលឲ្យបានជ្រាបអំពីសម្មិទ្ធិផលសម្រេចបាននាពេលកន្លងទៅ វឌ្ឍនភាពក្រុមការងារ និងជាពិសេសដើម្បីពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនដែលនៅសេសសល់ ដែលមិនទាន់ដោះស្រាយពាក់ព័ន្ធនឹងវិស័យ ទំនាក់ទំនងវិជ្ជាជីវៈ ជាពិសេសកំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងីកូវីដ-១៩ បំលែងថ្មីប្រភេទ អូមីក្រុង និងដើម្បីប្រមូលបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជនទាំងអស់ ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលខាងមុខ។

កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: