ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបស្វាគមន៍និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម Bernardo Cordova Tello ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ិកស៊ិកូ ប្រចាំកម្ពុជា។

នាថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួប ឯកឧត្តម Bernardo Cordova Tello ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ិកស៊ិកូ ប្រចាំកម្ពុជា ដើម្បីស្វាគមន៍ និងពិភាក្សាការងារ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

នាឱកាសនេះផងដែរ ឧកញ៉ា លឹម ហេង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់ប្រទេសកម្ពុជារបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត។ ជាមួយគ្នានេះផងដែរ ឧកញ៉ា បានលើកឡើងអំពីសក្តានុពលសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលមានរីកចម្រើន ហើយក៏បានជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជាគឺជាស្ថាប័នមួយដែលតំណាងអោយវិស័យឯកជននៅកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត អរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពី ឧកញ៉ា លឹម ហេង។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ជម្រាបជូនអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ប្រទេសម៉ិកស៊ីកូ ជូនដល់ឧកញ៉ា ផងដែរ ហើយ ឯកឧត្តម ឯកអគ្គរដ្ឋទូត មានគម្រោងអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើដំណើរទស្សនៈកិច្ចពាណិជ្ជកម្ម ទៅប្រទេសម៉ិកស៊ីកូ នាឆ្នាំក្រោយ។ ជាកិច្ចឆ្លើយតប ឧកញ៉ា លឹម ហេង ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត។

ជំនួបនេះបញ្ចប់នៅវេលាម៉ោង ១១៖៣០នាទីរសៀល នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយនិងស្និតស្នាល៕

 

 

ចែករំលែក: