ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី

ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក ឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមដោយផ្ទាល់ក្នុង នៅសណ្ឋាគារសូហ្វីតែល គ្នំពេញ ភូគីត្រា ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានវត្តមាន ឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួង សហវ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់អ្នកជំនាញនៃអង្គភាពរដ្ឋាភបាលបារាំង (AFD Group) និងមន្ត្រីពាក់ព័ន្ធនៃក្រសួងសាម៉ី នឹងតំណាងមកពីក្រសួងស្ថាប័នរដ្ឋាភិបាល ជាពិសេស អ្នកចូលរួមតំណាងដៃគូអភិវឌ្ឍន៍, តំណាងសមាគម រួមមាន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមធនាគារនៅកម្ពុជា, សមាគមធានារ៉ាប់រងកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, សមាគមរោងចក្រកាត់ដេរកម្ពុជា និងតំណាងមកពី គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធជាច្រើនទៀត។

កិច្ចប្រជុំនេះគឺដើម្បីត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១). ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី

២). ការធ្វើបទបង្ហាញ នៃលទ្ធផលរបស់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី

៣). ស្នើសុំធាតុចូលពីវិស័យឯកជន មកពី សមាគមគ្រឹះស្ថានធនាគារ-មីក្រូហិរញ្ញវត្ថុ នឹងក្រុមហ៊ុនបំរើសេវាកម្មហិរញ្ញវត្ថុ នៅកម្ពុជា

៤). នឹងធ្វើការចែករំលែកចំណេះដឹងនិងបទពិសោធន៍ និងពិភាក្សាទៅលើ ច្បាប់ថ្មីនេះ និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសាធារណៈថ្មីក្នុងប្រទេសកម្ពុជា

សិក្ខាសាលាពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: