ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមដោយផ្ទាល់ក្នុង នៅសណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ កិច្ចប្រជុំនេះក៏មានការចូលរួមសំណាក់ លោកស្រី Marey Brewer ទីប្រឹក្សាសម្របសម្រួលពាណិជ្ជកម្មនាំមុខគម្រោងរបស់ ARISE Plus Cambodia នឹងចូលរួមដោយ អ្នកជំនាញតំណាង UN/CEFACT និងមន្ត្រីពាក់ព័ន្ធនៃ អគរ នឹងតំណាងមកពីក្រសួងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធជាច្រើន រួមមាន តំណាងមកពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួង សហវ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, SEZs, ជើងសារគយ, សមាគមដឹកជញ្ជូនកម្ពុជា, សមាគមធុរកិច្ច និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កិច្ចប្រជុំពិភាក្សានេះគឺដើម្បីត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១). ស្នើសុំកិច្ចសហការពីវិស័យឯកជន ដើម្បីបំពេញកម្រងសំណួរស្តីពីស្ថានភាពនៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដែលជាធាតុចូលដ៏សំខាន់
២). ត្រូវយល់ដឹងច្បាស់អំពីប្រព័ន្ធបញ្ជរតែមួយជាតិ ជាមួយ៖
- ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន
- ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
- ការប្រើប្រាស់ហត្ថលេខាឌីជីថលនៅក្នុងប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា
៣). ការធ្វើបទបង្ហាញ៖
- លើការអភិវឌ្ឍន៍ចុងក្រោយរបស់ UN/CEFACT នៅក្នុងប្រព័ន្ធបញ្ជរតែមួយ និងកិច្ចសម្រួលពាណិជ្ជកម្ម
- អំពីវឌ្ឍនភាពលើការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា សម្រាបជាការចែករំលែកជូនដល់វិស័យឯកជន
- អំពីវិធីសាស្ត្រនៃការវាយតម្លៃប្រព័ន្ធបញ្ជរតែមួយជាតិ
៤). លើកកម្ពស់ការយល់ដឹងក្នុងចំណោមក្រសួងស្ថាប័ន និងវិស័យឯកជន ដើម្បីចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ក្នុងតំណាក់កាលបន្តបន្ទាប់ និងការរៀនសូត្រពីបទពិសោធន៍លើការអនុវត្តល្អជាអន្តរជាតិ។
កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៤:៤០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com







ចូលជាសមាជិក
