ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាការងារ រវាង សភាពាណិជ្ជកម្មកម្ពុជា ជាមួយ តំណាងក្រុមការងារ ARISE+/GIZ/GOPA នៅកម្ពុជា

ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក នាអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតឲ្យតំណាងក្រុមការងារ ARISE+/GOPA/GIZ នៅកម្ពុជា ព្រមទាំងសមាជិកក្រុមការងារចូលរួមធ្វើការពិភាក្សា ពិគ្រោះយោបល់ក្នុងន័យបង្កើនពង្រឹងកិច្ចសហការនិងគាំទ្ររាល់សកម្មភាពផ្សេងៗនាពេលខាងមុខ រវាងតំណាង ARISE+/GOPA/GIZ នៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃកិច្ចពិភាក្សានេះគឺពាក់ព័ន្ធនឹង៖ ១.បច្ចុប្បន្នភាពលើគម្រោងដែលកំពុងអនុវត្តនិងបានសម្រេចកន្លងមក ២. ស្នើសុំការគាំនឹងបន្តកិច្ចសហប្រតិបត្តិការការងារសំខាន់ផ្សេងៗដែលនឹងមាននាពេលអនាគតពីសភាពាណិជ្ជកម្មកម្ពុជា ៣. គម្រោងរៀបចំកម្មវិធីផ្សេងៗដែលពាក់ព័ន្ធនឹងវេទិកាពិភាក្សាសាធារណៈ ដើម្បីស្វែករកផលប៉ះបល់ក្នុងវិស័យនានារបស់ផ្នែកឯកជន។

ក្នុងឱកាសនោះផងដែ ឯកឧត្តម ឧកញ៉ា អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនដល់តំណាង ARISE+/GOPA/GIZ នៅកម្ពុជា ថា សភាពាណិជ្ជកម្មកម្ពុជា រីករាយ សាទរ ក្នុងការសហការក្នុងកម្មវិធីនានា នឹងចូលរួមចំណែកជាសារចែករំលែកដល់សមាជិកសមាជិការបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមក្នុងកម្មពិធីដែលបានកំណត់។

កិច្ចពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៥០នាទីព្រឹក ក្នុងបរិយាកាសយោគយល់ រីករាយ និងស្និតស្នាល។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

 

ចែករំលែក: