ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី “ការផ្ទេរបច្ចេកវិទ្យា”

ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម រៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន (ឧវបន) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន។ សិក្ខាសាលាពិគ្រោះយោបល់នេះក៏មានការចូលរួមសំណាក់ អ្នកជំនាញផ្នែកច្បាប់ជាតិ-អន្តរជាតិព្រមទាំងតំណាងមកពីក្រសួងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ, មន្ត្រីពាក់ព័ន្ធសំខាន់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍, សភាពាណិជ្ជកម្មអន្តរជាតិ, សមាគមសហគ្រិនវ័យក្មេង, សមាគមសហគ្រិនស្ត្រីកម្ពុជា, សហគ្រាសផលិតឱសថនានានៅកម្ពុជា និងសមាគមធុរកិច្ច និងតំណាងក្រុមហ៊ុនពីវិស័យឯកជនជាច្រើនទៀតផងដែរ។

ដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន សង្កេតឃើញពីមួយថ្ងៃទៅមួយថ្ងៃ លំហូរនៃបច្ចេកវិទ្យាដែលជាការបំពេញតម្រូវការជាក់ស្តែងក្នុងប្រទេសកម្ពុជា ដែលទាមទាឲ្យមានច្បាប់សម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍ក្នុងប្រទេសផងដែរ ហេតុដូចនេះសេចក្តីព្រាងច្បាប់នេះ សម្រាប់លើកទឹកចិត្តបច្ចេកវិទ្យា ត្រូវបានធ្វើសេចក្តីព្រាងច្បាប់នេះឡើង ដោយបានកំណត់ពីគោលការណ៍គ្រឹះផ្សេងៗស្របតាមបទដ្ឋានជាតិ-អន្តរជាតិ ព្រមទាំងលើកកម្ពស់ដល់សេវាកម្មផ្ទេរបច្ចេកវិទ្យា នៅក្នុងវិស័យឯកជន សកលវិទ្យាល័យ និងសាធារណៈផងដែរ។

សិក្ខាសាលាពិគ្រោះយោបល់នេះគឺដើម្បីត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១). ការប្រមូលនូវធាតុចូលពីវិស័យឯកជន ពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ ការផ្ទរបច្ចេកវិទ្យា

២). ប្រមូលនៅសំណូមពរ និងសំណើរផ្សេងៗ ដែលមានការកំណត់ក្នុងសេចក្តីព្រាងច្បាប់ ការផ្ទរបច្ចេកវិទ្យា

៣). ចែករំលែកគំនិត ការយល់ដឹង បទពសោធន៍ ក្នុងគោលបំណងជំរុញការយល់ដឹង និងការអភិវឌ្ឍវិស័យផ្ទេរបច្ចេកវិទ្យា

៤). ផ្តល់នូវវឌ្ឍនភាពនៃដំណើរសម្រេចបាន តាមការធ្វើរបាយការណ៍បឋម នៃការប្រើប្រាស់បច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យាក្នុងព្រះរាជាណាក្រកម្ពុជា។

កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

 

ចែករំលែក: