ថ្ងៃព្រហស្បតិ៍ ០៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារ ឋ “ផ្នែកសុខាភិបាល” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈប្រព័ន្ធអនឡាញ ZOOM ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ ឋ ផ្នែកឯកជន។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន អនុសហប្រធានក្រុមការងារ ឋ ផ្នែកឯកជន, សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមអ្នកចែកចាយឱសថកម្ពុជា, តំណាងមន្ទីរពេទ្យ គ្លីនិក និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបន្តពិគ្រោះ ពិភាក្សាឲ្យកាន់តែច្បាស់លើបញ្ហាចាស់ និងរាយការណ៍ជូនដល់អង្គប្រជុំទាំងមូលឲ្យបានជ្រាបអំពីសម្មិទ្ធិផលសម្រេចបាននាពេលកន្លងទៅ វឌ្ឍនភាពក្រុមការងារ និងពិភាក្សាលើបញ្ហាថ្មីៗដែលផ្នែកឯកជនបានជួបប្រទះពាក់ព័ន្ធនឹងវិស័យសុខាភិបាលដើម្បីប្រមូលបញ្ហាប្រឈម កង្វល់ សំណូមពរទាំងអស់ ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងសុខាភិបាលនាពេលខាងមុខ។
កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦:០០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.











ចូលជាសមាជិក
