តាកែវ ៖ នារសៀលម៉ោង០២:០០ ថ្ងៃព្រហស្បតិ៍ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោក ជីប ភក្តីភាព អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ បានបើកកិច្ចប្រជុំសាមញលើកទី៨ ដើម្បីរាយការណ៍អំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២១ និងការងារសំខាន់ៗមួយចំនួន ព្រមទាំងមានមតិលើកឡើងនូវសក្តានុពលសេដ្ឋកិច្ចនៅក្នុងខេត្តតាកែវ ជូនដល់សមាជិក សមាជិកាទាំងអស់អោយបានជ្រាប ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុន សុភាព អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាកែវ។ ឆ្លៀតក្នុងឳកាសនេះដែរ សភាពាណិជ្ជកម្មខេត្តតាកែវក៏បានប្រកាសទទួលស្គាល់សមាជិកទីប្រឹក្សាចំនួន ០៣រូបបន្ថែមទៀត នៅលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្ត។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តតាកែវ




BECOME A MEMBER
