(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជាមួយនឹង អ្នកឧកញ៉ា ជាម ឃុនណាត បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយឯកអគ្គរដ្ឋទូតចូលនិវត្តន៍ Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន កំពុងនិងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វះស្វែងរកឱកាសធ្វើធុរកិច្ច វិនិយោគ ក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរ។







BECOME A MEMBER
