BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីបើក-បិទ សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២

ថ្ងៃព្រហស្បតិ៍ ០៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទីព្រឹក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានចូលរួមនឹងធ្វើបទអន្តរាគមន៍អំពីសកម្មភាព និងទិសដៅសំណូមពរ របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើក-បិទ សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ តាមប្រព័ ន្ធវីដេអូអនឡាញ zoom ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ សន្និបាតនេះក៏មានការចូលរួមពីសំណាក់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងសមាគមកាត់ដេរសម្លៀកបំពាក់កម្ពុជា តំណាងសមាគមស្បែកជើងកម្ពុជា តំណាងសហព័ន្ធស្រូវអង្ករ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គោលបំណងនៃសន្និបាតនេះគឺដើម្បីពិនិត្យ វាយតម្លៃលើសមិទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសក្នុងឆ្នាំ២០២១ និងដើម្បីកំណត់ផែនការយុទ្ធសាស្រ្ត ឆ្លើយតបទៅនឹងការពង្រឹងវិស័យពាណិជ្ជកម្មក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ សំដៅរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានផងដែរ។ ជាមួយគ្នានោះដែក៏មានតំណាងក្រសួងស្ថាប័នពាក់ពា័ន្ធធ្វើបទអន្តរាគមន៍ខ្លី ក្នុងនោះក៏មានសំណូមពរជាច្រើនផងដែ។

ពិធីប្រកាសបិទសន្និបាតនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសន្ទរកថាពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូអនឡាញ។

សិក្ខាសាលាតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: