BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចពិភាក្សាជាមួយ តំណាង អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន

នារសៀលថ្ងៃ ព្រហស្បតិ៍ ៥ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយ តំណាង អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ប្រចាំនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និង ប្រចាំនៅភ្នំពេញ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើកម្មវិធីរួមគ្នាជំរុញធុរកិច្ចនិងវិនិយោគសម្រាប់ឆ្នាំ២០២២ ដែលសភាពាណិជ្ជកម្មកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និង ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត។

Share: