News

Home News Detail

កម្មវិធីប្រកាសបើកជាផ្លូវការយុទ្ធនាការ «ភ្នំពេញស្អាត» ឆ្នាំ២០២១ តាមប្រព័ន្ធវីដូអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភាជាតិ និងជាសហស្ថាបនិកនៃគម្រោងស្អាត

នាព្រឹកថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងកម្មវិធីប្រកាសបើកជាផ្លូវការយុទ្ធនាការ «ភ្នំពេញស្អាត» ឆ្នាំ២០២១ តាមប្រព័ន្ធវីដូអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភាជាតិ និងជាសហស្ថាបនិកនៃគម្រោងស្អាត ព្រមទាំងវត្តមានខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាភ្ញៀវកិត្តិយស។

គោលបំណងនៃពិធីនេះគឺបើកប្រកាសផ្សព្វផ្សាយ និងចែករម្លែក ផែនការសកម្មភាពនៃគម្រោងស្អាត២០២១ ក្រោមទិសស្លោក «ទម្លាប់ថ្មី ទម្លាប់ស្អាត» ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពេញមួយខែវិច្ឆិកា នៅតាមបណ្តាញសង្គមនានា។

កម្មវិធីនេះបានបញ្ចប់នៅវេលាម៉ោង ១០៖៣០នាទីថ្ងៃ ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល។

Share: