BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីពិសារអាហារការងារពាណិជ្ជកម្ម

នាថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៣៖០០នាទីរសៀល នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម ពិធីពិសារអាហារការងារពាណិជ្ជកម្ម ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមអធិបតីភាព ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក តាន់ យុវរ័ត្ន អគ្គនាយករងនៃអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងវត្តមានពាណិជ្ជករកម្ពុជា ពាណិជ្ជករឥណ្ឌូនេស៊ី និងអន្តរជាតិដែលមកពីបណ្តាលក្រុមហ៊ុននិងសហគ្រាសផ្សេងៗទៀត។

គោលបំណងនៃព្រឹត្តិការណ៍នេះគឺ ១).ដើម្បីបង្ហាញអំពីកិច្ចផ្តួចផ្តើមរបស់ ក្រុមពាណិជ្ជករឥណ្ឌូនេស៊ីនៅកម្ពុជាក្នុងការរៀបចំបង្កើតសភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា ២).ដើម្បីពង្រឹងទំនាក់ទំនងរវាងពាណិជ្ជករឥណ្ឌូនេស៊ីនិងកម្ពុជា ៣). និងផ្សព្វផ្សាយព័ត៌មានអំពីពិព័រណ៍ពាណិជ្ជកម្ម Trade Expo Indonesia-Digital Edition (TEI-DE) ឆ្នាំ២០២១ ដែលនឹងរៀបចំទៅនាពេលខាងមុខនេះ។

ពិធីនេះបានបញ្ចប់នៅវេលាម៉ោង ០៥៖០០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសស្និទស្នាល និងលទ្ធផលគួរជាផ្លែផ្កា។

​​​​​​​

Share: