News

Home News Detail

National Workshop on Dissemination of the Law on Consumer Protection “Promotion Ethical Business in Cambodia: Consumer Well-being and Your Business”

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ សហការៀបចំជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សភាពាណិជ្ជកម្មកម្ពុជា និង អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) នៃក្រសួងពាណិជ្ជកម្ម តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Hybrid Seminar)។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមជាអធិតីភាព ព្រមទាំងបានដឹងនាំសមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាមួយចំនួន ហើយសិក្ខាសាលាថ្នាក់ជាតិនេះ ក្រោមអធិបតីយភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប” នឹងមានវត្តមាន លោក Frank Jattke ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង (GIZ) បានអញ្ជើញធ្វើជាអធីបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយ ច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់នេះផងដែ ជាពិសេសមានការចូលរួមពីតំណាង ស្ថាប័ន រដ្ឋ-ឯកជន ពាក់ព័ន្ធសំខាន់ៗជាច្រើនផងដែ។

គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិនេះ គឺ ១). ចង់បញ្ជ្រាបការយល់ដឹងជូនដល់ធុរជន វិនិយោគិន ជាតិ-អន្តរជាតិ ព្រមទាំងធុរកិច្ចតូច-ធំ ជាពិសេសសហគ្រាសធុនតូច និងមធ្យម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹង ២). ការប្រកាសជាផ្លូវការដាក់ឲ្យដំណើរការនូវគេហទំព័ររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប”។ ជាពិសេស ចែករំលែកក្រមសីលធម៌ធុរកិច្ចតាមប្រព័ន្ធអនឡាញសម្រាប់អាស៊ាន ដែលបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ការអនុវត្តធុរកិច្ចដោយត្រឹមត្រូវនៅក្នុងបរិយាកាសពាណិជ្ជកម្ម អេឡិចត្រូនិចដែលកំពុងវិវត្ត។ ក្រមសីលធម៌នេះបំពេញបន្ថែមនូវការណែនាំ និងសកម្មភាព ផ្សព្វផ្សាយរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” ចំណុះក្រោមក្រសួងពាណិជ្ជកម្ម។

ប្រទេសកម្ពុជាមានរបបគាំពារអ្នកប្រើប្រាស់ក្មេងជាងគេនៅក្នុងតំបន់អាស៊ាន។ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/ ១១១៩/០១៦ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” ដើរតួនាទីជាស្ថាប័នអនុវត្តសំខាន់ និងត្រូវបាន ប្រគល់នូវភារកិច្ចទាក់ទងនឹងការការពារអតិថិជន អនុលោម តាម បទប្បញ្ញត្តិនៃច្បាប់នេះ។ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ គឺជាស្ថាប័នគោលនយោបាយខ្ពស់ជាងគេ ហើយបច្ចុប្បន្នមានក្រសួងពាក់ព័ន្ធចំនួនប្រាំពីរ។ នៅក្នុងព្រឹត្តិការណ៍ដែលបានរៀបចំឡើងជាមួយនឹងសភា ពាណិជ្ជកម្មកម្ពុជា គេហទំព័រថ្មីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការតាមរយៈគេហទំព័រ៖ https://www.ccfdg.gov.kh/

សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

———————�ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: