BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួបសម្តែងការគួរសម រវាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង លោក អាត់ធ័ររ៉ូហ្សាម៉ែន សាណូ (Mr.Akhteruzzaman Sano) ប្រធានក្រុមហ៊ុន Environmental Consulting International (E C I C) Co., Ltd.

នាថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣០នាទីព្រឹក ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជំនួបសសម្តែងការគួរសម ពីលោក អាត់ធ័ររ៉ូហ្សាម៉ែន សាណូ (Mr.Akhteruzzaman Sano) ប្រធានក្រុមហ៊ុន Environmental Consulting International (E C I C) Co., Ltd. តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។

គោលបំណងនៃជំនួបនេះគឺដើម្បីណែនាំអំពីក្រុមហ៊ុនរបស់ លោក អាត់ធ័ររ៉ូហ្សាម៉ែន សាណូ (Mr.Akhteruzzaman Sano) និងស្វែងយល់អំពីសភាពាណិជ្ជកម្មកម្ពុជា ដែល លោក នឹងក្លាយជាសមាជិកនៃសភាពាណិជ្ជកម្មនាពេលខាងមុខ ព្រមទាំងស្វែងរកនូវកិច្ចសហប្រតិបត្តិការបន្ទាប់ធូរស្បើយនៃកូវីដ-១៩ (Covid-19)។ ឯកឧត្តម ឧកញ៉ា អគ្គនាយក ស្វាមគមន៍យ៉ាងកក់ក្តៅចំពោះ លោក អាត់ធ័ររ៉ូហ្សាម៉ែន សាណូ (Mr.Akhteruzzaman Sano) ក្នុងការក្លាយជាសមាជិកសភាពាណិជ្ជកម្ម និងរីករាយក្នុងការសហការ ជាមួយនឹងក្នុងក្រុមហ៊ុននាពេលខាងមុខ។

ជំនួបនេះបញ្ចប់ នៅវេលាម៉ោង ១១៖២០នាទីថ្ងៃ ក្រោមបរិយាកាសស្និតស្នាល។

​​​​​​​

Share: