BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០»

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ត្រីស័ក ព.ស ២៥៦៥ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃ ១៩ ខែសីហា ឆ្នាំ២០២១ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្ម តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម បានអញ្ជើញចូលរួម ពិធីផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០» តាមប្រព័ន្ធ វីដេអូ ដែលប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពី អគ្គលេខាធិការរងនៃអង្គការ UNESCAP ថ្នាក់ដឹកនាំ មន្ត្រីតំណាងក្រសួង-ស្ថាប័ន មន្ទីរវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និង វិស័យឯកជន ។

ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ ត្រូវបានកសាងឡើងដោយផ្អែកលើគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិផ្សេងៗ និងមានសសរស្តម្ភចំនួន៥ គឺ

១)អភិបាលកិច្ច

២)ការអប់រំ

៣)ការស្រាវជ្រាវ

៤)កិច្ចសហការ និង

៥)ប្រព័ន្ធអេកូឡូស៊ី ។

Share: