BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion private sector working group “J” “Mines and Energy” of G-PSF

ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំពិភាក្សាក្រុមការងារ “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូអនឡាញ (zoom) ក្រោមអធិបតីភាព ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ “ញ” ផ្នែកឯកជន ព្រមទាំងវត្តមានចូលរួមពី ឧកញ៉ា លោក លោកស្រី អនុសហប្រធាន និងសមាជិកសមាជិកានៃក្រុមការងារ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមថ្មក្រានីតកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ, ក្រុមហ៊ុនឯកជន, និងសមាជិក សមាជិកានៃក្រុមការងារ “ញ”ជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាស្វែងរកបញ្ហាប្រឈមថ្មីៗរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យធនធានរ៉ែ និងថាមពល ដែលជាកង្វល់ និងមផលប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាំរ៉ៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់សមភាគីរាជរដ្ឋាភិបាលគឺក្រសួងរ៉ែ និងថាមពល និងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០ នាទីរសៀលក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

​​​​​​​

Share: