ថ្ងៃអាទិត្យ ៨រោច ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២១
លោក កែវ រិទ្ធី អនុប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ តំណាង ឧកញ៉ា ទុយ គី ប្រធាន សភាពាណិជ្ជកម្មខេត្ត ព្រមទាំងលោក ភូ ស៊ីណូ បាននាំយក ម៉ាស់ចំនួន ១០,០០០ម៉ាស់ អាល់កុលចំនួន ៩០០លីត្រ និង ថ្នាំពេទ្យចំនួន ១៦០ប្រអប់ ដែលជាការឧបត្ថម្ភពី លោកឧកញ៉ាប្រធាន ព្រមទាំង សមាជិក សមាជិកា ជូនដល់ ពន្ធធនាគារខេត្ត ដើម្បីជួយសម្រួលដល់ការលំបាកនានាដែលកំពុងប្រឈមក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid 19 នេះ។
លោក កែវ រិទ្ធី បានមានប្រសាសន៍ថា ទោះជាការឧបត្ថម្ភនេះមិន អាចបំពេញនូវការខ្វះខាតទាំងស្រុង តែលោកសង្ឃឹមថាវាជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល និង អជ្ញាធរខេត្ត ដើម្បីកាត់បន្ថយនូវកង្វះខាតជាក់ស្តែងដែលពន្ធនាគារខេត្តពោធិ៍សាត់កំពុងជួបប្រទះ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់