BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Meeting PWG “L” “Health Sector” G-PSF

ថ្ងៃព្រហស្បតិ៍ ០១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីថ្ងៃត្រង់ នាសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ ឋ “ផ្នែកសុខាភិបាល” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធអនឡាញហ្ស៊ូម ZOOM ក្រោមអធិបតីភាព ឧកញ៉ា វេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ ឋ “ផ្នែកសុខាភិបាល” ផ្នែកឯកជន។ កិច្ចប្រជុនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងមន្ទីរពេទ្យ គ្លនីកឯកជន តំណាងសមាគមអ្នកចែកចាយឪសថកម្ពុជា និងសមាជិក សមាជិការនៃក្រុមការងារជាច្រើនទៀតផង។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសកំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ អូមីក្រុង និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពររបស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងសុខាភិបាលនាពេលខាងមុខ។

កិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤:០០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: