BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ទស្សនកិច្ចធុរកិច្ចទៅកាន់សាធារណរដ្ឋតួកគី

នារសៀលថ្ងៃចន្ទ ០៥ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដើម្បីធ្វើទស្សនកិច្ចធុរកិច្ចទៅកាន់សាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី ០១ ខែមីនា។

ទស្សនកិច្ចធុរកិច្ចនេះ ប្រព្រឹត្តឡើងដើម្បីបង្កើន និងពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី។ គណៈប្រតិភូ សភាពាណិជ្ជកម្មកម្ពុជា នឹងជួបពិភាក្សាការងារ និង ចូលរួមជំនួបពាណិជ្ជកម្មជាមួយសហព័ន្ធធុរជន ឧស្សាហកម្មតួកគីព្រមទាំងចូលរួមព្រឹត្តិការណ៍ធុរកិច្ចនានា ជាមួយ សមភាគីវិស័យឯកជនតួកគីផ្សេងៗទៀត។

Share: