នាថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម “កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយវិស័យឯកជន ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាគវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក” ដែលរៀបចំដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ និងចូលរួមដោយផ្ទាល់ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក.អ.ក និង លោកជំទាវ TINA Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញ ចូលរួមពីតំណាងវិស័យឯកជន ជាច្រើន ដូចជា សម្ព័ន្ធឧស្សាហកម្មយានយន្តនៅកម្ពុជា តំណាងតំបន់សេដ្ឋកិច្ចពិសេស (SEZ) និងតំណាងពីក្រុមហ៊ុនយានយន្តដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ក៏ដូចជាអ្នកវិនិយោគជាតិ អន្តរជាតិ ជាច្រើន និងមានការចូរួមពីតំណាងបណ្តាក្រសួងនានាពាក់ព័ន្ធជាច្រើន សរុបសិក្ខាកាមចូលរួមទាំង ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីចម្ងាយប្រមាន ២០០ នាក់។
គោលបំណងនៃកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះ គឺចង់បានធាតុចូល យោបល់ ការជួបប្រទះបញ្ហាផ្សេងៗ ពីភាគីឯកជន ដើម្បីធ្វើការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ។

















BECOME A MEMBER
