BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំស្តីការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសកាណាដា

នាព្រឹកថ្ងៃព្រហស្បតិ៍ ១ កើត ខែ ផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្តីពីការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសកាណាដា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះ បានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សារួមមាន៖

១) វឌ្ឍនភាពនៃដំណើការ ការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា

២) ការសិក្សាលទ្ធភាពបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា និង

៣) កិច្ចពិភាក្សាអំពីនីតិវិធីបោះឆ្នោត និងការប្រព្រឹត្តទៅរបស់ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស។

កិច្ចប្រជុំ បានបញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា និងបានឯកភាពជាគោលការណ៍លើនីតិវិធីច្បាប់ក្នុងការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ក៏ដូចជានីតិវិធីជារួមសម្រាប់ការបង្កើតការិយាល័យតំណាងសភាពាណណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស។

Share: