BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Annual Meeting of Provincial Chamber of Commerce 2021, Action plan 2022, and Dissemination of Provincial Public-Private Partnership Mechanism

នារសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ១១:៣០ នាទីព្រឹក នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្ត-ក្រុង ឆ្នាំ២០២១ និង ទិសដៅការងារឆ្នាំ២០២២ និង ការផ្សព្វផ្សាយយន្តការភាពជាដៃគូរវាយរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្តក្រុង ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមួយចំនួន ព្រមទាំងវត្តមាននៃការអញ្ជើញចូលរួមរបស់ប្រធានសភាពាណិជ្ជកម្មខេត្តក្រុងទាំង១៧ ដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះផងដែគឺដើម្បីពង្រឹងកិច្ចសហការ និងបន្តរៀបចំអភិបាលកិច្ច តួនាទីការងារអោយបាមល្អប្រសើរ តាមសភាពាណិជ្ជកម្មរាជធានីខេត្តក្រុងនីមួយៗ។

កិចប្រជុំនេះផ្តោតជាសំខាន់លើ៖

១- របាយការណ៍បូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្ត-ក្រុងឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២របស់ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា

២- អបអរសារទរសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី និងសភាពាណិជ្ចកម្មខេត្តត្បូងឃ្មុំក្នុងការកសាង អគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មសម្រាប់បម្រើអោយវិស័យឯកជនក្នុងខេត្ត

៣- ការប្រកាសផ្សព្វផ្សាយពីយន្តការភាពជាដៃគូរវាងរដ្ឋបាលរាជធានីខេត្ត-ក្រុង និងសភាពាណិជ្ជកម្មកម្ពុជា

៤- បទបង្ហាញចែករំលែកព័ត៌មានស្តីពី ដំណើការរបស់ផ្នែកឯកជនលើយន្តការនៃ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជ។

៥- ការធ្វើសេចក្តីរាយការណ៍ការងារសកម្មភាពនិងផ្តល់បច្ចុប្បន្នភាពនិងទិសដៅការងាររបស់ប្រធានសភាពាណិជ្ជកកម្មរាជធានីខេត្តក្រុងនីមួយៗ

៦- ទិសដៅ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា សម្រាប់ប្រធានសភាពាណិជ្ជកម្មរាជធានីខេត្តក្រុង៖

(ក). ត្រូវមានឆន្ទៈខិតខំរៀបចំកសាងទីស្នាក់ការផ្ទាល់របស់ខ្លួន នឹងផ្តល់ព័ត៌មានផ្សេងៗ (ខ). ត្រូវមានទំនាក់ទំនងនងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលខេត្តក្រុងរបស់ខ្លួន (គ). ត្រូវធ្វើចលនាផ្សព្វផ្សាយប្រមូលគៀងគររាល់អ្នកធ្វើអាជីវកម្ម ពាណិជ្ជកម្ម តូច មធ្យម ធំ ចូលរួមជាមួយសភាពាណិជ្ជកម្មខេត្តក្រុងនីមួយៗ ដើម្បីទទួលបានធាតុចូល អនុសាសន៍ផ្សេងៗ និងចែករំលែកច្បាប់ គតិយុត្តិផ្សេងៗ ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៤:៣០ ថ្ងៃរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

 

Share: