ថ្ងៃពុធ ០៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០នាទីព្រឹក នាអគ្គនាយកដ្ឋានពន្ធដារ លោក លឹម សុជាតិ តំណាងសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំ ក្រុមការងារតំណាងមកពីសមាគមធនាគារនៅកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី “ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច” ក្រោមអធិបតីភាព ឯកឧត្តម កែម សម្បត្តិ អគ្គនាយករដ្ឋនៃអគ្គនាយកដ្ឋានពន្ធដារ។ កិច្ចប្រជុនេះក៏មានការចូលរួមផងដែរពីសំណាក់ មន្ត្រីពាក់ព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន និងតំណាងធនាគារឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះគឺដើម្បីស្នើសុំការពន្យល់បន្ថែមឲ្យកាន់តែច្បាស់លាស់លើប្រតិបត្តិការមួយចំនួនដែលត្រូវចាត់ចូលជាប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដូចមានចែងក្នុងប្រកាស និងអនុក្រឹត្យ តម្រូវឲ្យមានការពិភាក្សាគ្នាដើម្បីទទួលបានការបកស្រាយពន្យល់បន្ថែមលើចំណុចមិនច្បាស់លាស់ទាំងនោះ ព្រមទាំងដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗផងដែរ ដើម្បីអាចឲ្យផ្នែកឯកជនធ្វើការអនុវត្តឲ្យមានប្រសិទ្ធិភាព។
កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.









BECOME A MEMBER
