BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

អបអរសាទរពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ត្បូងឃ្មុំ ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២

នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម បួន សរៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួពាណិជ្ជកម្ម ឯកឧត្តម សៀក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម ពាង ណារិន្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសផងដែលពីសំណាក់លោកឧកញ៉ា លោកប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្ត-ក្រុងមួយចំនួន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទី ពាណិជ្ជករ អាជីវករជាច្រើនរូប។ គួរបញ្ជាក់ផងដែរថា អគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំមានអាស័យដ្ឋាននៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅខែតុលាឆ្នាំ២០២០តាមការគ្រោងទុកក្រោមការចង្អុលបង្ហាញពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងកំលាំងសាមគ្គីរបស់ប្រធាន អនុប្រធាន សមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំទាំងអស់។ អគារលេខាធិការដ្ឋាននេះជាសមិទ្ធិផលថ្មីមួយដែលសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំសម្រេចបានក្នុងអាណត្តិទី១ លើកទី១ ដែលមានលោកឧកញ៉ា សុខ ហ៊ាង ជាប្រធានដើម្បីបម្រើអោយផលប្រយោជវិស័យឯកជនក្នុងខេត្ត ។ ក្នុងឱកាសដ៏ឱឡារិកនេះគណៈអធិបតីក៏បានប្រគល់ជូនលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍សភាពាណិជ្ជកម្មត្បូងឃ្មុំផងដែរ ។

Share: