BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

លោក​ ហ៊ុន​ វិទូ​ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី"ច្រកចូលទីផ្សារកម្ពុជាទៅកាន់ប្រទេសជាដៃគូ"​

នាព្រឹកថ្ងៃពុធ ៧ កើត ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស ២៥៦៥

ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២

​ លោក​ ហ៊ុន​ វិទូ​ នាយករដ្ឋបាលសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ តំណាងឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី"ច្រកចូលទីផ្សារកម្ពុជាទៅកាន់ប្រទេសជាដៃគូ"​ដែលរៀបចំដោយនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក អប់ រ៉ាឌី អគ្គនាយករងជំរុញពាណិជ្ជកម្ម និងលោក ហ៊ិន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត​ នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ត។

ខ្លឹមសារនៃអង្គសិក្ខាសាលា៖

១.គោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាក្នុងបរិបទថ្មី

២.ច្រកចូលទីផ្សារកម្ពុជាទៅកាន់ប្រទេសជាដៃគូ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

៣.កិច្ចជំរុញពាណិជ្ជកម្ម ដោយប្រើប្រាស់ឧបករណ៍ផ្សងៗ

​ គោលបំណង ដើម្បីចូលរួមចំណែកក្នុងការជំរុញលំហូរពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសាកល និងទាញយកផលប្រយោជន៍អោយបានអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្រសួងពាណិជ្ជកម្មសម្រេច។

អត្ថបទ​ និងរូបភាព​ដោយ៖សភាពាណិជ្ជកម្មខេត្តបាត់ដំបង

 

Share: