BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting with Private sector on the “ Master Plan to Transform Preah Sihanoukville Province to Multi-Purpose SEZ. ”

នាថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម “កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយវិស័យឯកជន ស្តីពី គម្រោងមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង” និងថ្លែងសន្ទរកថាស្វាគមន៍ផងដែ។ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះ សហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារសម្របសម្រួល UNIDO ប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ និងចូលរួមដោយផ្ទាល់ មានការអញ្ជើញចូលរួមពីតំណាងតំណាងក្រសួងសេដ្ឋកិច្ច និងវិទ្យាស្ថានផែនការ និងរចនាទីក្រុងស៊ិនចិន (Urban Planning and Design Institute of Shenzhen) ប្រទេសចិន វិស័យឯកជន ជាច្រើន ដូចជា សមាគមសហគ្រិនវ័យក្មេងកម្ពុឫ (YEAC) តំណាងសហគ្រិនស្ត្រីកម្ពុជា (CWEA) សភាពាណិជ្ជកម្មខេត្តព្រះសីហនុ និង តំណាងតំបន់សេដ្ឋកិច្ចពិសេស (SEZ) និងតំណាងពីក្រុមហ៊ុនឯកជនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ក៏ដូចជាសមាជិកសមាជិកានៃក្រុមការងាររបស់ វិទ្យាស្ថានផែនការ និងរចនាទីក្រុងស៊ិនចិន ជាច្រើន ផងដែរ។

គោលបំណងនៃកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះ គឺចង់ទទួលបានធាតុចូល យោបល់ ការចែករំែកបទពិសោធន៍ អំពីផលប៉ះបល់ដែលបានជួបប្រទះ និងបញ្ហាផ្សេងៗពីភាគីឯកជន ដើម្បីធ្វើការរៀបចំសេចក្តីព្រាងនៃគម្រោងមេនេះ ដើម្បីដាក់ជូនក្រុមការងាររាជរដ្ឋាភិបាលពាក់ព័ន្ធធ្វើវាយតម្លៃ និងសម្រេចបានតាមការគ្រោងទុក ក្នុងបរិបទនៃគោលដៅនយោបាយ សេដ្ឋកិច្ច និងសង្គមកាន់តែទូលំទូលាយរបស់កម្ពុជា។

កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៤៩នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

 

Share: