កិច្ចប្រជុំស្ដីពីការពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មខេត្តរតនគិរី និងផ្សព្វផ្សាយអំពីយន្តការភាពជាដៃគូរវាងរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្ត-ក្រុង បានប្រារព្វធ្វើឡើងនៅមន្ទីពាណិជ្ជកម្មខេត្តរតនគិរីកាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ ក្រោមអធបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ដោយមានការចូលរួមពីលោកស្រី សេង សុម៉ុន ប្រធាននាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុងនៃសភាពាណិជ្ជកម្មកម្ពុជាលោកប្រធានមន្ទីពាណិជ្ជកម្ម និងពាណិជ្ជករ អាជីវករក្នុងខេត្តប្រមាណ៣០រូប ។ យោងលើរបាយការណ៍របស់លោកប្រធានមន្ទីពាណិជ្ជកម្មខេត្តបានបញ្ជាក់ថាបច្ចុប្បន្នខេត្តមានក្រុមហ៊ុន និងសាខាក្រុមហ៊ុនសរុបចំនួន១៧៩ ក្នុងនោះមានដូចជា៖
ក្រុមហ៊ុនសេវាកម្ម ពាណិជ្ជកម្មមាន ១៥០ក្រុមហ៊ុន
ក្រុមហ៊ុនវិនិយោគលើដីសប្បទានសេដ្ឋកិច្ច២៧ ក្រុមហ៊ុន
ក្រុមហ៊ុនសឹក្សារុករករ៉ែមានចំនួន២ក្រុមហ៊ុន និងមានអាជីវកម្មខ្នាតតូច និងមធ្យមចំនួន២៣០៧មូលដ្ឋាន ចំពោះកសិផលសក្ដានុពល និងការវិនិយោគរួមមាន ដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមី សណ្ដែកសៀង សណ្ដែកបាយ អំពៅ ល្ងរខ្មៅ ថ្នាំជក់ កាហ្វេជាដើម ។ បើតាមទិនន័យខាងលើអាចធ្វើការវាយតម្លៃបានថាខេត្តរតនគិរីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតសភាពាណិជ្ជកម្មខេត្ត ហើយឯកឧត្តមរដ្ឋលេខាធិការនិងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បីដំណើរការរៀបចំសភាពាណិជ្ជកម្មតាមនិតិវិធី ។ ក្រៅពីនេះឯកឧត្តម បួន សារៈមុនី បានលើកឡើងពីយន្តការភាពជាដៃគូរវាងរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្ត-ក្រុង ដែលយន្តការនេះមានសារៈសំខាន់ណាស់ដើម្បីជួយសម្រួលរាល់សំណូមពររបស់ពាណិជ្ជករដែលជួបបញ្ហាប្រឈមក្នុងការធ្វើពាណិជ្ជកម្មក្នុងខេត្ត ។







BECOME A MEMBER
