BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

លោកស្រី សុខ សុទ្ធាវី ប្រធាននាយកដ្ឋានរដ្ឋបាល សភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុខ អ៊ីម ដែលជា ម្តាយក្មេក ឧកញ៉ា គួច ផេង

នាថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោកស្រី សុខ សុទ្ធាវី ប្រធាននាយកដ្ឋានរដ្ឋបាល សភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុខ អ៊ីម ដែលជា ម្តាយក្មេក ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានទទួលមរណភាព នាថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៩៖០០នាទីព្រឹក ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។

នៅក្នុងវេលាប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត នេះ លោកស្រី ក៏បាននាំយកនូវលិខិតរម្លែកមរណទុក្ខរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកសង្រេងជាទីបំផុត ជាមួយ ឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា សុខ អ៊ីម សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

Share: