ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០នាទីព្រឹក នាអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំវគ្គសិក្សាយល់ដឹងអំពី “ការប្រើប្រាស់ឧបករណ៍ និងបច្ចេកទេស អនឡាញហ្ស៊ូម ZOOM” តាមរយៈការចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈអនឡាញ “Hybrid” ។ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ចូលរួមជាអធិបតី និងថ្លែងសន្ទរកថាក្នុងពិធីបើកវគ្គសិក្សា ស្តីពី «ការប្រើប្រាស់ឧបករណ៍ និងបច្ចេកទេស អនឡាញហ្ស៊ូម (Zoom)» និងវត្តមាន Mr. Guillaume Maltarverne អ្នកផ្តល់យោបល់ផ្នែកច្បាប់ និងព័ត៌មានពាណិជ្ជកម្ម តំណាងកម្មវិធី ARISE+ ប្រចាំកម្ពុជា និងលោក ដង ហេង ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសហគ្រាសធុនតូច និងមធ្យមនៃកម្មវិធី ARISE+ ប្រចាំកម្ពុជា។ វគ្គសិក្សាយល់ដឹងនេះក៏មានការចូលរួមផងដែរពីសំណាក់ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា តំណាងសហព័ន្ធស្រូវ-អង្ករ តំណាងក្រុមហ៊ុនដឹកជញ្ជូនឯកជន និងអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញជាច្រើនទៀតផងដែរ។
គោលបំណងនៃវគ្គសិក្សានេះ គឺការបញ្ជ្រាបការយល់ដឹងពីទិដ្ឋភាព ស្តីពី ការប្រើប្រាស់ឧបករណ៍ និងបច្ចេកទេស អនឡាញហ្ស៊ូម (Zoom) ដល់សមាជិកសមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា និងចែលរំលែកដល់ធុរជន អាជីវករ វិនិយោគិន ដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជណាចក្រកម្ពុជា។ ជាពិសេស ជាឱកាស ដ៏ល្អមួយដើម្បីធ្វើការរួមគ្នា សិក្សាស្វែងយល់ដឹកបន្ថែមពីពីការប្រើប្រាស់បច្ចេកទេសនៃសម័យឌីជីថល ឧស្សាហកម្ម៤.០ ហើយការយល់ដឹងនេះមានអត្ថប្រយោជន៍សំខាន់ណាស់ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលជាសកល ជាពិសេសនៅព្រះរាជណាចក្រកម្ពុជា, ដើម្បីជៀសវាងនូវការយល់ច្រលំ ណាមួយក្នុងការប្រើប្រាស់ទំនាក់ទំនងក្នុងការធុរកិច្ច និងវិនិយោគ និងចែករំលែកព័ត៌មាននានា តាមការ វគ្គសិក្សា សិក្ខាសាលា ប្រជុំនានា ជាពិសេស ជាចំណេះដឹងដ៏សំខាន់សម្រាប់ សិស្ស និស្សិត និងបុគ្គលិកក្នុងផ្នែកឯកជន នានាផងដែរ។
វគ្គសិក្សាយល់ដឹងនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.
















BECOME A MEMBER
