BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីសម្ពោធជាផ្លូវការនៃសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមប្រធានបទ "ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មដោយស្មើភាព និងស្មោះត្រង់៖ ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុខុមាលភាពអ្នកប្រើប្រាស់"

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ នាសណ្ឋាគារ Hyatt Regency ភ្នំពេញ សមាជិក-សមាជិកា​ រួមទាំងនាយកដ្ឋានទំនាក់ទំនងសាធារណៈនៃសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម ពិធីសម្ពោធជាផ្លូវការនៃសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមប្រធានបទ "ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មដោយស្មើភាព និងស្មោះត្រង់៖ ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុខុមាលភាពអ្នកប្រើប្រាស់" ដែលរៀបចំដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ <ក.ប.ប> នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។

សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណងណែនាំ និងលើកកម្ពស់ការយល់ដឹងរបស់បុគ្គលធ្វើធុរកិច្ចលើច្បាស់ស្តីពីការប្រកួតប្រជែងដែលមកពីវិស័យផ្សេងៗគ្នាដែលជា សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នមានសមត្ថកិច្ច និយ័តករ អ្នកប្រតិបត្តិច្បាប់ និងបុគ្គលធ្វើធុរកិច្ច ក្នុងការធានាឲមានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាប្រកបដោយប្រសិទ្ធភាព ជាពិសេសលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយក្រមសីលធម៍ និងការប្រកួតប្រជែងដោយស្មោះត្រង់។ លើសពីនេះ សិក្ខាសាលានេះដើរតួជាវេទិកាមួយក្នុងការអបអរសាទរដល់ការអនុម័តច្បាប់ស្តីពីការប្រកួតប្រជែង ការសម្ពោធជាផ្លូវការនូវសិក្ខាសាលាផ្សព្វផ្សាយទូទាំងប្រទេស ក៏ដូចជាលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ <ក.ប.ប> នៃក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា <គ.ប.ក> ផងដែរ ក្នុងការដោះស្រាយករណីពាក់ព័ន្ធនឹងការប្រកួតប្រជែង។

សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:០០ នាទីរសៀល ប្រកបទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាខ្ពស់ជាទីគាប់ចិត្ត។

Share: