នារសៀលថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្ម តំណាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ពិភាក្សាអំពីប្រធានបទ “សេដ្ឋកិច្ចការទូត៖ ទស្សនវិស័យរបស់វិស័យឯកជន” ក្នុងឱកាសនៃសន្និសីទកិច្ចសហប្រតិបត្តិការមេគង្គ - ឡាងឆាង សេដ្ឋកិច្ចការទូត ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោមអធីបតីភាព ឯកឧត្តម Thongphane Savanphet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ឡាវ និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ សមាជិកក្រុមការងារសេដ្ឋកិច្ចការទូត និងតំណាងពីសភាពាណិជ្ជកម្ម ពីប្រទេសមេគង្គ - ឡាងឆាង។
សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណង ចែករំលែកពីបទពិសោធន៍ និង ការអនុវត្ត សេដ្ឋកិច្ចការទូត ក៏ដូចជាទស្សនវិស័យ គោលនយោបាយសេដ្ឋកិច្ចការទូត នៅតាមប្រទេសសមាជិកមេគង្គ - ឡាងឆាង ពោលគឺ ប្រទេស ឡាវ ចិន កម្ពុជា មីយ៉ានម៉ា ថៃ និងវៀតណាម។







BECOME A MEMBER
