BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Official Dissemination and Launch of “Cambodia Garment, Footwear and Travel Goods (GFT) Sector Development Strategy 2022-2027”

នាព្រឹកថ្ងៃចន្ទ ទី២១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ១០:៣០នាទីព្រឹក នាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំពិធីផ្សព្វផ្សាយដាក់ឲ្យអនុវត្តផ្លូវការ នូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតផលស្បែកជើង និង កាបូបកម្ពុជា ២០២២-២០២៧” តាមរយៈប្រព័ន្ធអនឡាញហ្ស៊ូម។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ពិធីផ្សព្វផ្សាយដាក់ឲ្យអនុវត្តផ្លូវការ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្មបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) និង ចូលរួមផងដែ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនប្រមាណ ២៥០នាក់។

“យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតផលស្បែកជើង និង កាបូបកម្ពុជា ២០២២-២០២៧” មានចក្ខុវិស័យអភិវឌ្ឍវិស័យកាត់ដេរ ផលិតផលស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាព, មានភាពធន់, មានតម្លៃខ្ពស់, ផ្តោតលើផលិតផលដែលលក់បានថ្លៃ, មានភាពប្រកួតប្រជែងខ្ពស់ និង ជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ចនៅឆ្នាំ២០២៧។ ជាពិសេស ជាភាពចាំបាច់ និងជាការគិតគូរជាកញ្ចប់ក្នុងក្របខណ្ឌយុទសាស្ត្រគោលនយោបាយ ដោះស្រាយបញ្ហាប្រឈម ឆ្លើយតបទៅនឹងចរន្តនៃការវិវត្តិថ្មីៗ, ការកើនឡើងតម្រូវការទីផ្សារ និងតម្រូវការអភិវឌ្ឍន៍ក្នុងកម្រិតវិស័យទាំងមូល និងចាប់យកផងដែនៅកាលានុវត្តភាពនានា សំដៅលើកកម្ពស់វិស័យនេះឱ្យចូលរួមកាន់តែល្អប្រសើរក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

យុទ្ធសាស្ត្រនេះក៏មានគោលបំណងកំណត់ទិសដៅអភិវឌ្ឍន៍រួម, បង្កើនភាពឯករាជ្យ, ពង្រឹងភាពប៉ាន់ប្រមាណបាន និង ស្ថិរភាព ដើម្បីបន្តលើកកម្ពស់ការអភិឌ្ឍវិស័យនេះប្រកបដោយចីរភាព និង បរិយាប័ន្ន។

ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការនេះ វិស័យឯកជនគ្រប់ទិសទីដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរ បានគាំទ្រនឹងបន្តសហការីករាយជាមួយក្រសួងពាក់ព័ន្ធនានា និងដៃគូរអភិវឌ្ឍផងដែ តាមផែនទីចង្អុលទិសក្នុងយុុទ្ធសាស្ត្រនេះ។

កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០នាទីថ្ងៃព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: