BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

​ ឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ និងជាប្រធាន​ ស.ស.យ.ក​ ស្រុកថ្មគោល​ ព្រមទាំងសមាជិក​ បានអញ្ជេីញទស្សនៈកិច្ចវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

នារសៀលម៉ោង៣:០០​ ថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំឆ្លូវ​ ​ ត្រីស័ក ព.ស. ២៥៦៥​ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

ឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ និងជាប្រធាន​ ស.ស.យ.ក​ ស្រុកថ្មគោល​ ព្រមទាំងសមាជិក​ បានអញ្ជេីញទស្សនៈកិច្ចវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងដេីម្បីស្វែងយល់អំពីវិទ្យាស្ថាន​ និងជួបពិភាក្សាជាមួយលោក​នាយក​ និងលោកគ្រូអ្នកគ្រូ​ ​អំពីជំនាញដែលវិទ្យាស្ថានមាន​ និងជាពិសេសជំនាញបង្រៀនលេីការកែច្នៃបន្លែ​ និងផ្លែឈេី​។ ក្នុងនោះដែរលោកនាយកក៏បានបង្ហាញពីផលិតផលដែលវិទ្យាស្ថា​នធ្វេីសម្រេចបានមានចំនួនជិត10ផងដែរ។

កិច្ចពិភាក្សាខាងលេី​ វិទ្យាស្ថានក៏បានស្នេីសុំពិចារណាលេីការចុះMOUជាមួយគ្នារវាង​

-វិទ្យាស្ថាន និងសភាពាណិជ្ជកម្មខេត្តបាត់ដំបងដេីម្បីស្វែងរកដៃគូរសហការ

-វិទ្យាស្ថាន​ និង​ស.ស.យ.ក​ ស្រុកថ្មគោល​ ដេីម្បីស្វែងរកយុវជនចូលសិក្សាជំនាញ។ ឧកញ៉ាប្រធានក៏បានយល់ព្រមទទួលយកសំណេីរទៅពិនិត្យ​ និងពិចារណាក្នុងចំណុចនេះផងដែរ។ ហេីយគាត់ក៏បានស្នេីសុំទៅវិទ្យាស្ថានអោយមានវគ្គបង្រៀនខ្លីពីកសិកម្មទៅលេីប្រភេទបន្លែ​ និងកាចិញ្ចឹមសត្វ។បន្ទាប់ពីពិភាក្សាចប់ឧកញ៉ាប្រធានក៏បា​នដេីរពិនិត្យមេីលអំពីឧបករណ៍សម្ភារៈដែលកែច្នៃបន្លែ​ និងផ្លែឈេីផងដែរ។

​អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

Share: