BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting Private Sector Working Group “M” “Construction and Real Estate” of G-PSF.

ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីថ្ងៃត្រង់នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ ឌ “ផ្នែកសំណង់ និងអចលនទ្រព្យ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ZOOM “Hybrid” ក្រោមអធិបតីភាព អ្នកឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ ឌ “ផ្នែកសំណង់ និងអចលនទ្រព្យ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមអ្នកសាងសង់នៅកម្ពុជា, តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា, ក្រុមហ៊ុន បុរី លំនៅដ្ឋានផ្នែកឯកជន និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីចាប់ផ្តើមកិច្ចប្រជុំដំបូងនៃឆ្នាំ២០២២ និងរាយការណ៍ជូនដល់អង្គប្រជុំទាំងមូលឲ្យបានជ្រាបអំពីសកម្មភាពនិងសម្មិទ្ធិផលសម្រេចបាននាពេលកន្លងទៅ របស់ក្រុមការងារផ្នែកសំណង់និងអចលនទ្រព្យ និងដើម្បីស្វែងរកបញ្ហា ប្រឈម កង្វល់ សំណូមពរថ្មីៗ ដើម្បីដាក់ជូនអង្អប្រជុំទាំងមូល ធ្វើការពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក្នុងកំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងីកូវីដ-១៩ បំលែងថ្មីប្រភេទអូមីក្រុង និងដើម្បីប្រមូលបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជនទាំងនោះ ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលខាងមុខ។

បញ្ហាប្រឈមដែលជាកង្វល់ របស់សមាជិសមាជិការ ក្នុងវិស័យសំណង់គឺ បញ្ហាលំបាកផ្នែកលក់ ក្នុងពេលបច្ចុប្បន្ន ដែលចាប់ពីការរីករាលដាលនៃជំងឺបំផ្លែងថ្មី អូមីក្រុង និងបញ្ហាជាទម្រង់បច្ចេកទេសក្នុងវិស័យសំណង់និងអចលនទ្រព្យ ជាដើម។

កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

Share: