BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំស្ដីពីការពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មខេត្តកែប និងផ្សព្វផ្សាយអំពីយន្តការភាពជាដៃគូរវាងរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្ត-ក្រុង

កិច្ចប្រជុំស្ដីពីការពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មខេត្តកែប និងផ្សព្វផ្សាយអំពីយន្តការភាពជាដៃគូរវាងរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្ត-ក្រុង បានប្រារព្វធ្វើឡើងនៅសាលាខេត្តកែបកាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ ក្រោមអធបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុ ថា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងតំណាងមន្ទីពាកព័ន្ធនានាក្នុងខេត្ត លោកប្រធានមន្ទីពាណិជ្ជកម្ម និងពាណិជ្ជករ អាជីវករក្នុងខេត្តប្រមាណ៣០រូប ។ យោងលើរបាយការណ៍របស់លោកប្រធានមន្ទីពាណិជ្ជកម្មខេត្តបានបញ្ជាក់ថាបច្ចុប្បន្នខេត្តមានក្រុមហ៊ុន សហគ្រាសដែលបានចុះបញ្ជីចំនួន៨៨ និងមូលដ្ឋានសេវាកម្ម អាជីវកម្ម ពាណិជ្ជកម្មចំនួន៤៥០ ។ ខេត្តកែបក្រៅពីសក្ដានុពលទេសចរណ៍ មានទំនិញសក្ដានុពលផ្សេងទៀតដូចជា៖ ស្វាយកែវរមៀត ផលិតផលសមុទ្រ ម្រេចកំពតជាដើម។ល។ បើតាមទិនន័យខាងលើអាចធ្វើការវាយតម្លៃបានថាខេត្តកែបមានលក្ខណៈសម្បត្តិអាចបង្កើតសភាពាណិជ្ជកម្មខេត្តបាន ។ ក្រៅពីនេះឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានលើកឡើងពីយន្តការភាពជាដៃគូរវាងរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្ត-ក្រុង ដែលយន្តការនេះមានសារៈសំខាន់ណាស់ដើម្បីជួយសម្រួលរាល់សំណូមពររបស់ពាណិជ្ជករដែលជួបបញ្ហាប្រឈមក្នុងការធ្វើពាណិជ្ជកម្មក្នុងខេត្ត ។

Share: