BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting Private Sector Working Group “C” “Manufacturing, SMEs and Services ” of G-PSF.

ថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីថ្ងៃត្រង់នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ គ “ផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ZOOM “Hybrid” ក្រោមអធិបតីភាព ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ គ “ផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា” ផ្នែកឯកជន។ កិច្ចប្រជុំនេះវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, តំណាងពីសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC), និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីចាប់ផ្តើមកិច្ចប្រជុំដំបូងនៃឆ្នាំ២០២២ និងរាយការណ៍ជូនដល់អង្គប្រជុំទាំងមូលឲ្យបានជ្រាបអំពីសកម្មភាពនិងសម្មិទ្ធិផលសម្រេចបាននាពេលកន្លងទៅ របស់ក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា និងដើម្បីស្វែងរកបញ្ហា ប្រឈម កង្វល់ សំណូមពរថ្មីៗ ដើម្បីដាក់ជូនអង្អប្រជុំទាំងមូល ធ្វើការពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម ក្នុងកំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងីកូវីដ-១៩ បំលែងថ្មីប្រភេទអូមីក្រុង និងដើម្បីប្រមូលបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជនទាំងនោះ ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស នឹងនវានុវត្តន៍ នាពេលខាងមុខ។

បញ្ហាប្រឈម និងកង្វល់របស់ផ្នែកឯកជន ក្នុងវិស័យនេះ រួមមាន៖

- ការប្រកួតប្រជែងមិនស្មើភាពគ្នា

- ថ្លៃដើមវត្ថុធាតុដើមឡើងថ្លៃខ្លាំង

- តម្លៃផលិតផលខ្ពស់

- ការអភិវឌ្ឍន៍ធនធានមនុស្ស

- កង្វះចំេណះដឹងស្តីអំពីការទទួលយកបច្ចេកវិទ្យា

- លទ្ធភាពទទួលបានហិរញ្ញវត្ថុ

- ថ្លៃសេវាដឹកជញ្ជូន

- ការគ្រប់គ្រងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដាគណនេយ្យជាតិ ជាដើម។

កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.a

Share: