នាថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកស្រី សេង សុម៉ុន ប្រធាននាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុងនៃសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាន សំអាត ហៅ តែ សេងអាយ ត្រូវជាបិតាបង្កើតរបស់ ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង ដែលបានទទួលមរណៈភាពវេលាម៉ោង៧:២៣នាទី ព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៩ឆ្នាំដោយរោគាពាធ ។ ក្នុងឱកាសនេះដែលលោកស្រីក៏បាននាំយកនូវសារលិខិតចូលរួមរំលែកទុក្ខរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដោយសេចក្តីសោកសង្រេងជាទីបំផុត ជាមួយ ឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាន សំអាត ហៅ តែ សេងអាយ សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕







BECOME A MEMBER
