BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ)។

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នាវេលាម៉ោង ០៩៖០០នាទីព្រឹក បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម «កិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ)» តាមប្រព័ន្ធ ហ្សូម (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.អ ព្រមទាំងវត្តមាន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.អ និង សមាជិក សមាជិក នៃ គ.ជ.អ.អ។

គោលបំណង នៃកិច្ចប្រជុំនេះគឺដើម្បីប្រកាសសមាសភាព គ.ជ.អ.អ ពិនិត្យ ពិភាក្សានូវ វឌ្ឍនភាពការងារ គ.ជ.អ.អ និងដាក់ចេញការងារសំខាន់ៗមួយចំនួន ដើម្បីជម្រុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង ១២៖០៥នាទីថ្ងៃ ក្រោមបរិយាកាសរីករាយ និងលទ្ធផលជាផ្លែផ្កា។

Share: