BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

សិក្ខាសាលាស្តីពី ការផ្តល់មូលនិធិរបស់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញសម្រាប់ការបណ្តុះបណ្តាលជំនាញទៅដល់រោងចក្រសហគ្រាស

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី ការផ្តល់មូលនិធិរបស់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញសម្រាប់ការបណ្តុះបណ្តាលជំនាញទៅដល់រោងចក្រសហគ្រាស ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និង មូលនិធិអភិវឌ្ឍន៍ជំនាញ។

សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការគាំទ្ររបស់មូលនិធិអភិវឌ្ឍន៍ជំនាញ ក្នុងការជំរុញការអនុវត្តជំនាញប្រកបដោយគុណភាព និងត្រូវតាមតម្រូវការទីផ្សារ។ បន្ថែមពីលើនេះ សិក្ខាសាលា ក៏បានផ្សព្វផ្សាយផងដែរនូវលទ្ធផលនៃសម្រង់មតិស្តីពីតម្រូវការអភិវឌ្ឍន៍ធនធានមនុស្សដែលធ្វើឡើងដោយនាយកដ្ឋានបណ្តុះបណ្តាលរបស់សភាពាណិជ្ជកម្មកម្ពុជា។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន។

Share: